បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព

សន្និបាតលើកទី ៥ នៃគណះកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី 11 ដែលបានបិទ នា
សប្ដាហ៍មុន បាននាំចេញបណ្ដាគោលនយោបាយសំខាន់ជាច្រើន ក្នុងនោះ ខ្លឹមសារ
មួយដែលសាធារណះមតិយកចិត្តទុកដាក់ និងសម្ដែងការស្រុះចិត្តគំនិតខ្ពស់ គឺការ
បង្កើតគណះកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារបង្ការ ប្រឆាំងអំពើពុករលួយ ​ក្រោមឱវាទ ការិយាល័យនយោបាយ។ នេះបានចាត់ទុកជា ​ដំណោះស្រាយមួយ​ ក្នុងចំណោមបណ្ដាដំណោះស្រាយចាំបាច់ ដើម្បីការតស៊ូរ ​បង្ការ ប្រឆាំងអំពើ​ពុក​រលួយ ត្រូវបានលាតត្រដាល អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព។ ​បទសរសេរ ​របស់​អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម Huong Giang នឹងស្ដីអំពីបញ្ហានេះ ។​

បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព - ảnh 1
បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព

          មុនសន្និបាត គណះកម្មាធិការមជ្ឈឹមបក្ស លើកទី 5 ក្លឹបថាំងឡុង ​(ហា​ណូយ​) ​ជាទីកន្លែងធ្វើសកម្មភាពរបស់កម្មាភិបាលចូលនិវត្តិ ចំនួន 1600នាក់ បាន​ផ្ញើ​សំណូម​ពរ
 ផ្ញើជូន ការិយាល័យនយោបាយ គណះលេខា ​ដើម្បីចូលរួម​ផ្ដល់មតិអំពី​បណ្ដា​ដំណោះ
ស្រាយការ បង្ការ ប្រឆាំងអំពើពុករលួយ។ លោក Duong Ngoc Son អនុប្រធានអចិន្ត្រៃយ៍ ក្លឹបថាំងឡុង ​អតីតអគ្គរង អធិកាកិច្ច ​រដ្ឋាភិបាល ​បានអោយ​ដឹង​ថា​៖​

“យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលង ពីព្រោះគំនិតរបស់យើងខ្ញុំ​ក៏សម​ស្រប​ជាមួយ
គោល ការណ៍របស់សន្និបាតមជ្ឈឹមដែរ។ ប្រការសំខាន់​បំផុតគឺ​លើកនេះ​ការិយាល័យ
នយោបាយ​ បញ្ជាណែនាំផ្ទាល់​ការងារ​បង្កាប្រឆាំង​អំពើ​ពុក​រលួយ​ របស់​ប្រទេសជាតិ។
ក្រោយនេះ ​ពេល​ដែល គណៈកម្មធិការ​​មជ្ឈឹម​ទទួលបន្ទុក ​ការងារ ​បង្កាប្រឆាំង អំពើ ពុករលួយធ្វើសកម្មភាពក្រោមកិច្ចដឹកនាំរបស់​ការិយា​ល័យ​នយោបាយនិងអគ្គលេខា
បក្សផ្ទាល់នោះ ខ្ញុំជឿជាក់ថាការងារបង្កា​ប្រឆាំង​អំពើ​ពុក​រលួយ​នឹងទទួលបានលទ្ធ
ផលល្អ។”

ស្តីពីការផ្លាស់ប្តូរថ្មីរូបសណ្ឋានគណៈកម្មាធិការ​មជ្ឈឹម ទទួលបន្ទុក​ ការងារ​បង្កា
ប្រឆាំងអំពើ​ពុករលួយ នៅសន្និបាតកន្លងទៅ គណៈកម្មាធិការមជ្ឈឹមបាន​សំរេច​
ចិត្តបង្កើត​គណៈកម្មាធិការនយោបាយផ្ទៃក្នុងមជ្ឈឹម។ គណះកម្មាធិការនេះ អនុវត្ត​កិច្ចការរបស់គណៈកម្មាធិ​ការបក្ស​ផង ​និងនោះជាស្ថាប័ន​អចិន្ត្រៃយ៍​របស់​គណៈ
កម្មាធិ​ការ​​មជ្ឈឹម ទទួលបន្ទុក ការងារ បង្ក​ប្រឆាំង​អំពើពុករលួយផង។ តាម​អ្នក​ជំ
នាញការជាច្រើនថា វិធានការនេះនឹងផ្លាស់ប្តូររូប​សណ្ឋាន​ ទាំងស្រុង​ នា​បច្ចុប្បន្ន​អំពីសមាសភាពគណៈកម្មាធិការបញ្ជាណែនាំ។​ លោក Mai Thuc Lan អតីត អនុ ប្រធានរដ្ឋសភាបានថ្លែងថា៖

“នោះគឺទង្វើជាក់ស្ដែង ដែលនាំមកនូវ ទំនុកទុកចិត្តរបស់កម្មាភិបាលបក្ខជន​ទៅលើ
 ការ​អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី4របស់គណៈកម្មាធិការមជ្ឈឹមស្តីពី បញ្ហា
ចាំ​បាច់​មួយចំនួនក្នុងការងារកសាងបក្ស។ នេះជាជោគជ័យត្រូវបាន​សាធារណមតិ​​
ស្វាគមន៍​បំផុត។”

ក្រៅពីនោះការបង្កើតឡើងវិញគណៈកម្មាធិការនយោបាយផ្ទៃក្នុងគឺសមស្របជា
មួយរបបបក្សដឹកនាំលើគ្រប់វិស័យនាបច្ចុប្បន្ន​។ ជាងនេះទៅទៀត​រូបសណ្ឋាន​
នេះក៏ជួយជំរុញ​អនុវត្តសេចក្តីសំរេចចិត្ត​មជ្ឈឹមលើកទី៤​អំពីការកសាង​និង​កែ
លំអរបក្ស។

          មេធាវី Luu Van Dat ប្រធានក្រុមប្រឹក្សារពិគ្រោះយោបល់ ​អំពី​ប្រជាធិបតេយ្យ​ -ច្បាប់ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម ​បានថ្លែងថា៖

 “ខ្ញុំចាត់ទុកថា  ​គោលជំហរបង្កើតគណះកម្មាធិការនយោបាយ ផ្ទៃក្នុង ក្រោមឱវាទ​ការិយាល័យនយោបាយវិញ​គឺសមស្រប ពីព្រោះ ប្រព័ន្ធនយោបាយរបស់យើងគឺ 
បក្សដឹកនាំ ​រដ្ឋគ្រប់គ្រង ប្រជាជនធ្វើជាម្ចាស់។ ការិយាល័យនយោបាយគ្រប់គ្រង
ផ្ទាល់ គឺការ បង្ការ ប្រឆាំងអំពើពុករលួយពិតប្រាកដអាចមានប្រសិទ្ធភាពជាង។ ​”

រួមជាមួយការសុក្រិតក្បាលម៉ាស៊ីន បង្ការ ប្រឆាំងអំពើពុករលួយតាមគំរូរថ្មី ​សាធារណះមតិក៏មានគោលបំណងថា៖ បណ្ដាស្ថាប័ន្ថបន្តសុក្រិតយន្តការ គោល​នយោបាយ សំដៅរាំងស្កាត់បណ្ដាបញ្ហាអសកម្មកើតមានឡើង ប្រើប្រាស់ត្រូវតាម​មនុស្ស ពង្រីកតួនាទីឃ្លាំ​មើលរបស់ប្រជាជន។ ដូច្នេះ ការងារ បង្ការ ​ប្រឆាំងអំពើ​ពុករលួយ ទើបពង្រីកបានប្រសិទ្ធភាពជាពិតប្រកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ